ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ បាញ់ប្រហារនៅរមណីយដ្ឋានក្នុងរដ្ឋ Iowa ស្លាប់ ៣នាក់

ចែករំលែក៖

មន្ត្រីទទួលបន្ទុកកិច្ចការស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ រដ្ឋ Iowa លោក Mike Krapfl បានបញ្ជាក់ថា កម្លាំងប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយពីមានករណីផ្ទុះអាវុធនៅទីតាំងបោះជំរំនៅរមណីយដ្ឋាន Maquoketa Caves ។
កម្លាំងប៉ូលិសបានប្រកាសឱ្យដឹងថា មានមនុស្ស៣នាក់ស្លាប់ ក្នុងការបាញ់ប្រហារនាព្រឹកថ្ងៃទី ២២ខែកក្កដា(ពេលវេលាអាមេរិក)។ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារនោះក៏បានស្លាប់ផងដែរ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោក Mike Krapfl បានបញ្ជាក់ទៀតថា កម្លាំងប៉ូលិសបានធ្វើសកម្មភាពភ្លាមៗក្រោយទទួលបានព័ត៌មានស្តីពីការផ្ទុះអាវុធនៅរមណីយដ្ឋាន Maquoketa Caves ដែលមានការបោះជំរំនៅទីនោះ ។ នៅពេលនេះរមណីយដ្ឋានបានបិទទ្វារជាបណ្តោះអាសន្ន បើទោះបីមិនមានការគំរាមកំហែងបន្តទៀតក៏ដោយ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ TTXVN-VNA)


ចែករំលែក៖