ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង យុង ចាន់កណ្ណិកា ចេញមុខតបការរិះគន់រឿងចូលហាងធ្វើសក់ម្តងអស់ជាង១៤០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមមុននេះ បន្ទាប់ពីមានការចែករំលែកតៗគ្នាជាច្រើនជុំវិញវិក្កយបត្រគិតលុយថ្លៃកាត់ គាបនិងព្យាបាលសក់នៅហាងមួយកន្លែងដែលមានតម្លៃខ្ពស់កប់ពពក ។ លុះពេលតាមទាន់ទើបដឹងថាគឺជាហាងរបស់តារាចម្រៀងស្រីម្ចាស់បទ”វាចាស្រីឡង់សេ” គឺអ្នកនាង យុង ចាន់កណ្ណិកានោះតែម្តង រហូតអ្នកនាងចេញមកបកស្រាយការរិះគន់ខាងលើថែមទៀតផង។ 

    មុននេះមានការចែកចាយតៗគ្នាពេញបណ្តាញសង្គមស្តីពីក្រដាសវិក្កយបត្រ គិតលុយរបស់ហាងសាឡានមួយកន្លែងដោយម្នាក់ៗមានការហួសចិត្តក៏ព្រោះតែតម្លៃធ្វេីសក់មានតម្លៃថ្លៃខ្លាំងកប់ពពកតែម្តង។ បើតាមការបង្ហោះពីអតិថិជនដែលបានទៅធ្វេីសក់នៅហាងសាឡានខាងលើផ្ទាល់បានសម្តែងការហួសចិត្តថា  ឃើញគេផុសច្រើនពេក សុំផុស១ដែរសិន ផេកកណ្ណិកាសាឡន សាខាទី១ គាត់ដឹងតែល្បីសាហាវហ្មង សំខាន់តាមដានផេកគាត់យូរហើយ ប្រុងឆាតសួរដែរតែមិនមានពេលចេះតែភ្លេច ឥឡូវមិនបាច់សួរទេ គឺមានគេផុសឱ្យមើលស្រាប់ៗមិនហត់ឆាតសួរ។   បើតាមក្រដាសវិក្កយបត្រ គិតលុយនោះបានឱ្យដឹងថា សក់អ៊ុតកឹប

តម្លៃ២៨០ដុល្លារ សក់ត្រង់២៥០ដុល្លារ  ព្យាបាល៣០០ដុល្លារ  អ៊ុតត្រង់ ៥០០ដុល្លារ សាប៊ូនិងស្បា១០០ដុល្លារ និង  កក់១៥ដុល្លារ ដែលសរុបទាំងអស់ ១.៤៤៥ដុល្លារ ដែលតម្លៃនេះធ្វើឱ្យបងប្អូនលេងបណ្តាញសង្គមមានការចាប់  អារម្មណ៍ ព្រោះគ្រាន់តែសក់មួយមុខសោះ  អស់ជាង១ពាន់ដុល្លារ  អ្នកមានជីវភាពធម្មតាប្រាកដណាស់ច្បាស់ជាមិនហ៊ានចូល។ ទោះជាយ៉ាងណា ភ្លាមៗនោះក្រោយទទួលរងការរិះជាច្រើនពាក់ព័ន្ទនឹងតម្លៃថ្លៃកប់ពពកនេះ ស្រាប់តែម្ចាស់សាឡនមានហ្វេសបុកឈ្មោះកណ្ណិការសាឡនបានចេញមុខបកស្រាយបែបនេះថា   ខ្ញុំទិញផ្ទះ៧០ម៉ឺនដុល្លារ ដេគ័រអស់ជិត១០ម៉ឺនដុល្លារ បើកបែបស្តង់ដារសម្រាប់អ្នកហ៊ានចាយលុយជាមួយសក់និងយល់ពីផលិតផល  ស័ក្តិសមនឹងកិត្តិយសអ្នកចូលមកគ្រប់សេវាកម្ម ហើយបទពិសោធន៍ជំនាញសាឡនរបស់ពួកខ្ញុំជាង២០ឆ្នាំហើយ មិនមែនក្មេងទើបតែរៀនស៊េរីក្រោយទេ មុនធ្វើខ្ញំសុទ្ធតែប្រាប់ពីតម្លៃ និងមានការពន្យល់ត្រឹមត្រូវ ធ្វើក៏បានមិនធ្វើក៏បាន មិនឫកពា ភ្ញៀវក្នុងឋានៈណាក៏ខ្ញុំទទួលរាក់ទាញ ទោះធ្វើឬមិនធ្វើក៏ដោយ អរភ្លេចឡេនៅលក់ធម្មតាទេ អត់ឡាយក៏លក់ដាច់ដែរណប់ ឈុត៥០ដុល្លារ ១០០ដុល្លារ ១៥០ដុល្លារ ២៨០ដុល្លារនៅលក់បានដដែល ណប់ ផ្តាំទៅប្រាប់អ្នកតែស្តររកស៊ីផងថា ខ្ញុំរវល់ណាស់ ហើយកាន់តែព្រុសភ្ញៀវខ្ញុំកាន់តែច្រើន អ្នកធ្លាប់ចាយលុយគេយល់ហើយ សំខាន់ល្អ អរភ្លេច មកពីមួយរយៈនេះ ពួកខ្ញុំល្បីពេកដឹង បានព្រុសមិនឈប់ និងគេហៅថាច្រណែន កុំរៀនស្តាប់តែ១ចំហៀង មនុស្សចឹងគេហៅថាត្រចៀកស សុំទោសបងប្អូន ទ្រាំលែងបានហើយ។ បន្ទាប់ពីការបង្ហោះរបស់ម្ចាស់ហាងបែបនេះមក មានមតិខ្លះក៏យល់ស្រប ខ្លះទៀតក៏មិនពេញចិត្ត  ព្រោះវាជាតម្លៃមួយដែលថ្លៃចំពោះអ្នកមានជីវភាពធម្មតានោះ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖