ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍ត្រើយស្លា ،ប៉ុស្តិ៍តាលន់និងកម្លាំងប៉ុស្តិ៍ខ្ពប បើកប្រតិបត្តិការចាប់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២៤និង០០នាទី នៅចំណុចភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
លោកវរសេនីយ៍ទោ ពុយ ទ្រី អធិការរងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានស្រុកស្អាងបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ មួន ណន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាប្រាក់ ឃុំ តាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ជននេះមានដីការចាប់ខ្លួនចំនួន០២ដីការ ទី១۔ពីបទ៖ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តិកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដីកាលេខ ៦៦១ .បគ ចខ ចុះថ្ងៃទី ២៧ខែតុលា រឆ្នាំ២០២១របស់លោក ហេង ផល្លា ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។ដីការទី២۔ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នៅចំនុច ភូមិឬស្សីស្រុក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ដីការលេខ ០៦៦ /២២ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់លោកអាត ចន្ទ័ដារា ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកណ្តាល។
បច្ចុប្បន្នជនត្រូវចោទខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញស្រុក បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ