ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានតយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដើម្បីជាជំនួយការងារដល់ធុរជន ក៏ដូចជាពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំអភិវឌ្ឍរួចរាល់នូវកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន ដែលមានមុខងារ សំខាន់ជាជំនួយដល់ធុរជន ជាពិសេសប្រតិវេទក ក្នុងការតាមដានស្ថានភាពប្រតិវេទន៍ ការបង់ពន្ធ តាមមធ្យោបាយអេឡិចត្រូនិក និងការស្វែងរកលិខិតអនុញ្ញាតគយជាដើម។

ក្នុងន័យដូចបានជម្រាបជូនខាងលើ អតរ សម្រេចដូចខាងក្រោម+ 

១. ដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន ដែលមានឈ្មោះថា “Cambodia Customs Trader” ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ធុរជនអាចស្វែងរក និងទាញយកកម្មវិធីនេះ នៅលើ Play Store និង App Store ។

២. នីតិវិធីលម្អិតនៃការអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន មាននៅក្នុង “សៀវភៅមគ្គទេសក៍ ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន” ដែលអាចទាញយកបានពីគេហទំព័រផ្លូវការរបស់ អគរ។

អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសធុរជនពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព ៕

ដោយ ៖ សិលា


ចែករំលែក៖