ភ្នំពេញ៖ ផ្ទុះការរិះគន់ពេញបណ្តាញសង្គមមុននេះក្រោយពីក្រុមសម្តែងមួយក្រុមរបស់តារាសម្តែង សុគន្ធ ដេវីត បានបញ្ចេញវីដេអូថ្មីបន្តបន្ទាប់ ដែលបានបង្ហាញពីរូបភាពស្រើបស្រាលអូសទាញក្មេងចូលព្រៃរួមភេទជាថ្នូរនឹងទឹកប្រាក់នោះ។ ពេលនេះក្រុមសម្តែងខាងលើត្រូវបានសមត្ថកិច្ចធ្វើការកោះហៅទៅអប់រំណែនាំហើយ។
នេះបើតាមការបញ្ជាក់របស់លោកអុឹម ជីវ៉ា។ លោកបានលើកឡើងថាល្បីថាក្រុមគាត់គួត្រូវបានយកមកអប់រំហើយនៅស្នងការ ក្នុងភាពឆាប់ៗនេះ! រឿងអប់រំបែបនេះវាជះឥទ្ធិពលមិនល្អសំរាប់សង្គមខ្មែរ រឿងអប់រំនិងរឿងសិចវាខុសគ្នា ! នៅពេលដែលសម្តែងរឿងបែបអូសប្រុសចូលព្រៃ អូសក្មេងមិនគ្រប់អាយុចូលព្រៃ វាបង្ហាញពីភាពខ្សោយនៃការផលិត វាបង្ហាញពីភាពខ្សោយមួយចំនួនទៀត ខ្វះអីរឿងអប់រំ ដែលជៀសក្រៅពីថតដូចរឿង សិ ច ! ។ លោកថាភាពល្បីដែលខ្វះការគិត ភាពល្បីដែលជះឥទ្ធពលមិនល្អ គួត្រូវបានកាត់បន្ថយ និងបញ្ឈប់ ! រឿងនេះអ្នកដឹកនាំ ឈ្មោះ សុគន្ធ ដេវិត និងអ្នកសម្តែង គឺ លោក វណ្ណា ឌី ដែលសម្តែងតែរឿងដដែល បើមិនអូសក្មេងចូលព្រៃអូសក្មេងចូលបន្ទប់ លក្ខណៈថតបែប អាស អាភាស រឿងនេះថតដើម្បីចង់បាន Like ឬស៊ែ និង views ដោយភ្លេចគិតថាវាជារឿងបែបអសីលធម៌សង្គម ។ ពាក្យសំដីដែលគាត់យកមកនិយាយក្នុងវិដេអូនេះទោះបីជាសម្តែងក៏ដោយតែវាជាការបង្ហាញពីការធ្លាក់ចុះនៃសីលធម៌សង្គម បើសម្តែងបែបនេះតទៀតទោះក្រុមសម្តែងណាក៏ដោយ វាកាន់តែជះឥទ្ធិពលអាក្រក់ដល់សង្គមកាន់តែធ្ងន់ធ្ងរឡើង ។ មានក្រុមសម្តែងជាច្រើនគួហៅមកអប់រំកុំឱ្យពួកគាត់កាន់តែបានចិត្តថតរឿងបែប រឿង អាស អាភាស តទៅទៀត ។ បន្ទាប់ពីយកពួកគាត់មកអប់រំហើយ ពួកគាត់ត្រូវចេះកែកំហុសដែលខ្លួនមានព្រោះកំហុសអ្នកណាក៏មាន សង្ឃឹមថាក្រុមពួកគាត់និងយកការផលិតរឿងណាដែលមានប្រយោជន៍សំរាប់សង្គមជាតិ ។ ហើយសង្ឃឹមថាក្រុមផលិតទាំងអស់នៅក្នុងFacebook បញ្ឈប់ថតរឿងបែបអាស អាភាស នេះជាបន្ទាន់ ។
នេះគ្រាន់តែជាពាក្យសំដីជាការដាស់ស្មារតីទេ ហើយកុំចាំដល់មានបញ្ហាថាច្បាប់គេមិនយោគយល់ ។
លេចចេញមតិសាទរចំពោះចំណាត់ការទៅលើក្រុមតារាសម្តែងខាងលើ និងស្នើឲ្យមានការចាត់ការទៅលើសកម្មភាពរបស់ក្រុមសម្តែងរបស់ក្រុមមួយចំនួនទៀតដែលនៅបន្តសកម្មភាពផលិតវិដេអូបែបនេះផងដែរ។ មហាជនក៏សំណូមពរឲ្យផលិតករវ័យក្មេងទាំងអស់បញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលដែលនាំឲ្យជះឥទ្ធិពលមិនល្អដល់សង្គម៕
ដោយ ៖ វឌ្ឍនា