នៅព្រឹកថ្ងៃទី២៥ខែកក្កដា មានករណីបាញ់ប្រហារនៅរមណីយដ្ឋានក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ជាកន្លែងកំពុងតែប្រារព្ធពិធីតាំងពិព័រណ៍រថយន្ត បណ្តាលឱ្យមនុស្ស៧នាក់រងរបួស ។
កម្លាំងប៉ូលិសទីក្រុង Los Angeles បានប្រកាសថា ការផ្ទុះអាវុធកើតឡើងនៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី២៤ខែកក្កដា (ពេលវេលាអាមេរិក) នៅរមណីយដ្ឋាន Peck ។ កម្លាំងប៉ូលិសបានឱ្យដឹងថា នេះមិនមែនជាការបាញ់ប្រហារដោយចេតនានោះឡើយ ប៉ុន្តែកម្លាំងប៉ូលិស មិនបានបញ្ជាក់ពីមូលហេតុនោះឡើយ។
ក្នុងពេលជាមួយគ្នានោះដែរ ក្រុមជួយសង្គ្រោះទីក្រុង Los Angeles បានបញ្ជាក់ថា ការបាញ់ប្រហារកើតឡើងនៅទីតាំង រៀបចំពិព័រណ៍រថយន្ត។ ក្នុងចំណោមអ្នករងរបួស មាន២នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដល់ជីវិត កំពុងសង្គ្រោះបន្ទាន់ ។
កាលពិថ្ងៃទី២៤ខែឧសភា កន្លងមកក៏មានករណីបាញ់ប្រហារនៅសាលាបឋមសិក្សា Robb ក្នុងរដ្ឋតិចសាស់ អាមេរិកដែរ ដែលបានសម្លាប់មនុស្ស១៩នាក់ ក្នុងនោះមានកុមារ១៧នាក់ និងមនុស្សធំ២នាក់៕ ដោយ៖ ធីរីណា
រូបថត ៖ The New York Times