ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ឃាត់ខ្លួនឃាតកករណីឃាតកម្មទៅជនរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុប្រហែល២២ឆ្នាំ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា ករណីឃាតកម្មទៅលើជនរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីនោះ ពេលនេះកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតកបានហើយ ។ 

    អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានលើកឡើងថា មកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ០៣អ.យ.ឃ/22 ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ របស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លើឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ជនសង្ស័យ) នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

   បច្ចុប្បន្នយើងបានដំណើការនីតិវិធី ប្រគល់ជនសង្ស័យខាងលើជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដែលជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖