ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ត្រូវបានតែងតាំងសមាសភាពក្រុមការងារតម្រង់ទិញ ដើម្បីដោះស្រាយ បញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេច ត្រូវបានតែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុង តំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលមានរាយនាម ដូចខាងក្រោម:

១-លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់  ជាប្រធាន

២-លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអនុប្រធាន 

៣-លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជាអនុប្រធាន 

៤-លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ អនុប្រធានអចិន្ត្រៃយ៍ និងសមាជិក ៩ រូប ។

ក្រុមការងារនេះ មានតួនាទីនិងភារកិច្ចស្របតាមសេចក្តីសម្រេចលេខ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុង តំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណះរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនឹងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖