ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស បានបើកកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ៤៩រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកតំកល់នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចូលរួមក្នុងកិច្ចប្រជុំ មានឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ វរសេនីយ៍ មកពីក្រសួង ស្ថាប័ន ពាក់ពន្ធ័ជាច្រើនរូប។ កិច្ចប្រជុំផ្តោតលើរបៀបវរ៣ ទី១ មតិចូលរួមស្តីពីរៀបចំលិខិតបទដ្ឋានគតិយុត្តក្នុងការបញ្ជូនអដិ្ឋធាតុមកតំកល់នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ទី២ ពិភាក្សាលើគំរោងប្លង់នៃការកសាងចេតិយស្តូបតំកល់អដិ្ឋធាតុ ទី៣ កាលបរិច្ឆេទនៃការកសាងចេតិយស្តូប៕
ដោយ ៖ សហការី