ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅសាធារណរដ្ឋឆែក ឆ្នាំសិក្សា២០២៣-២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា៖ ក្នុងឆ្នាំ២០២២ នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក បានផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ១៤កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានា នៃសាធារណរដ្ឋឆែក សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

-ព័ត៌មានបន្ថែម និងដាក់ពាក្យ ៖ https://bit.ly/3PEM4sY

-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពីការផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាធារណរដ្ឋឆែក ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ របស់ក្រសួងអប់រំយុវជននិងកីឡា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ៕

ដោយ ៖ សិលា


ចែករំលែក៖