ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈឿន សុចិត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ នេះ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥ នៅទីស្នាក់ការគណបក្សក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមបញ្ជាក់ថា,កិច្ចប្រជុំនេះ មានការចូលរួមពី លោកអនុប្រធានទី១-ទី២-ទី៣ ក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន, លោកប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង៦, សមាជិកក្រុមប្រឹក្សា សង្កាត់, លោកប្រធានមណ្ឌលសកម្មភាពទាំង១៨, សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ដើមមៀនសរុបចំនួន ២៥០នាក់ ។ 

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោក ឈឿន សុចិត្ត បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកា ក្នុងម្នាក់ៗថវិកា ៣០.០០០រៀល សរុប ៧.៥០០.០០០រៀល និងជូនសង្កាត់ដើមមៀន ២.០០០.០០០រៀល និងក្រុមការងារ ៥០០.០០០រៀល ផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖