ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តនឹងក្រុមគ្រួសារបន្តិចបន្តួចបុរសម្នាក់ដើរទៅចង.កសម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់អធិការដ្ឋានស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួន ស្ថិតនៅចំណុចភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ឯម ភ័ត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិឃុំខាងលើ។

    តាមប្រភពព័ត៌មានពីមហាជនបានប្រាប់សមត្ថកិច្ចជំនាញថា ករណីដែលបុរសម្នាក់ចង.កនេះគឺដោយសារតែជនរងគ្រោះមានការអាក់អន់ចិត្តជាមួយគ្រួសារបន្តិចបន្តួច ហើយក៏បានដើរទៅចង.កនៅព្រៃខាងក្រោយផ្ទះធ្វើអត្តឃាតខ្លួនឯង។ ពេលនោះបងប្អូនសាច់ញាតិបានប្រទះឃើញក៏បាននាំគ្នាជួយយកជនរងគ្រោះទៅសង្រ្គោះនៅមណ្ឌល សុខភាពភ្នំព្រាល ស្រុកសាលាក្រៅ ហើយពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ក្រុមលោកគ្រូពេទ្យបានព្យាយាមជួយសង្រ្គោះដែរ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

     សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖