ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានដាក់ឱ្យអនុវត្តនូវនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ គ្មានរោគ សញ្ញា និងកម្រិតស្រាល នៅតាមផ្ទះ ដូចមានចែងក្នុងប្រកាសលេខ ២៩៦ សខល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
ជាមួយគ្នានេះ ដោយប្រជាពលរដ្ឋភាគច្រើនបានធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ទទួល បានលទ្ធផលវិជ្ជមានហើយជាករណីស្រាល និងបានជ្រើសរើសយកការព្យាបាលនៅតាមផ្ទះ។ ដូច្នេះ ដើម្បីបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ក្រសួងសុខាភិបាលបានរៀបចំសេចក្តីសង្ខេបនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ (ដូចមានជូនភ្ជាប់មកជាមួយ) ដើម្បីមានភាពងាយស្រួល ក្នុងការអនុវត្ត។
អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ ធ្វើការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់សាធារណជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សិលា