ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៥ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការស្រុកមោងឫស្សី កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២ និង២០នាទី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចក្រុមទី១៨ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ ចាម ចិន ហៅ ខ្យង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ២-ឈ្មោះ ថុល ថេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦កូនថង់ ទម្ងន់ ៩,៨២ក្រាម
-ថង់សម្រាប់ច្រកថ្នាំញៀន និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងត្រូវកម្លាំងនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕
ដោយ៖សហការី