ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលខ្លួនបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៦ខែសីហាឆ្នាំ ២០២២ នៅចំណុច បន្ទប់ ជួលលេខ៦ ផ្លូវបេតុង ភូមិ ត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ហុង ចាន់ថា ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរ កសិករ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ ជួល កន្លែងកេីតហេតុខាងលើ មានស្រុកកំណើតភូមិជីរោទ៍លេីឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។
តាមការ បំភ្លឺ របស់ឈ្មោះ រិន សុីណែត ភេទស្រីអាយុ៣៥ឆ្នាំ ត្រូវជា ភរិយារបស់ ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ ជនរងគ្រោះ ស្នាក់នៅ ក្នុង បន្ទប់ ជួលខាងលើ នៅជាមួយ ប្រពន្ធនិងកូន កន្លងមក ជនរងគ្រោះ មានសុខភាពល្អ ជាធម្មតា និង មិនមានជំងឺ អ្វីនោះទេ ហេីយនៅថ្ងៃទី០៥ខែសីហាឆ្នាំ ២០២២នេះ ជនរងគ្រោះ បានប្រាប់គាត់ថា មិនស្រួលខ្លួន ហេីយនៅពេលនោះ គាត់បានទៅកោសខ្យល់ឱ្យ តែ ជនរងគ្រោះ មិនព្រមឱ្យកោសខ្យល់នោះទេ លុះ ព្រឹកឡើង ថ្ងៃទី០៦ខែសីហាឆ្នាំ ២០២២ រូបគាត់ក៏បាន ចេញទៅធ្វើការបាត់ទៅ រហូតដល់វេលា កេីតហេតុខាងលើ មានអ្នកជិតខាងខលប្រាប់ថា ប្ដី ដេកស្លាប់ នៅក្នុងបន្ទប់ ពេលគាត់មកដល់ក៏ឃេីញប្ដីដេកស្លាប់ពិតប្រាកដមែន។ ផ្អែកតាមការបំភ្លឺរបស់ ភរិយា ជនរងគ្រោះ និង ការធ្វើ កោសល្យវិច័យ របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (ខ្យល់គ)។
បច្ចុប្បន្នសពត្រូវបាន សមត្ថកិច្ចប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ