ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវលឿនជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE- 7659 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជេីងទៅត្បូងខណៈបើកមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GY-6403 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៥៦ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹងដួលបោកផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែង រួចយកទៅរក្សាទុករង់ចាំដោះស្រាយនាពេលក្រោយ៕
ដោយ៖សុខាសែនជ័យ