ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូ QBIX តាមផ្លូវសុខៗ ស្រាប់តែឆ្លងចរន្តភ្លើងឆេះខ្ទេច

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់កំពុងតែជិះម៉ូតូម៉ាកYamaha Qbix តាមដងផ្លូវសុខៗ ស្រាប់តែឆ្លងចរន្តភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

     បើតាមការរៀបរាប់ពីយុវជនរងគ្រោះជាម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូម៉ាក Yamaha Qbix ពាក់ស្លាកលេខ កណ្ដាល 1AG-0624 ចេញពីម្ដុំព្រលានយន្តហោះអន្តជាតិភ្នំពេញក្នុងគោលបំណងទៅផ្ទះនៅសង្កាត់ចាក់អង្រែលើ ពេលជិះជិតទៅដល់ផ្ទះហើយ ក៏ស្រាប់តែមានអារម្មណ៍ថាក្ដៅខ្នង និងធុំក្លិនឆ្ងៀម ។ នៅពេលរូបគេងាកមើលក្រោយក៏ឃើញមានអណ្ដាតភ្លើងឆាបឆេះម៉ូតូខ្លាំងណាស់ទៅហើយ ភ្លាមៗនោះខ្លួនបានស្រែកហៅឱ្យអ្នកដំណើរនិងប្រជាពលរដ្ឋនៅម្តុំនោះជួយ ហើយ ប្រជាពលរដ្ឋបានឱ្យបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់១បំពង់ដែរតែនៅមិនរលត់ រហូតឆាបឆេះកាន់តែខ្លាំងឡើងៗនៅសល់តែគ្រោងឆ្អឹងតែម្ដង ។

     ក្រោយពីម៉ូតូខាងលើឆេះអស់ ម្ចាស់ម៉ូតូបានត្រឹមតែខលប្រាប់ឪពុកម្ដាយ និងយកគ្រោងឆ្អឹងម៉ូតូទៅទុកលក់ឱ្យអេតចាយតែប៉ុណ្ណោះ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖