ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ក្លាយជាឃាតកសម្លាប់មុនស្សព្រោះតែខឹងនិងស្រ្តីម្នាក់រឿងស្តីបន្ទោសតិចតួច។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០២២នេះថា,អំពើឃាតកម្មនេះបានកើតឡើងនៅចំណុចវត្តសំពៅអណ្តែតស្ថិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៨ខែសីហាឆ្នាំ២០២២។
សមត្ថកិច្ចស្រុកឱរ៉ាល់បានឲ្យដឹងថាជនសង្ស័យឈ្មោះ ហេង សុភាព ភេទប្រុស អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិខ្នងក្រពើ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាបុរសអានាថាមកសុំលោកសង្ឃនៅជាមួយ។ប្រភពបន្តទៀតថានៅមុនកើតហេតុជនសង្ស័យបានក្រោកពីដេកដើរទៅសួរយាយជីឈ្មោះ តែង ឃុន ភេទស្រី អាយុ៦២ឆ្នាំរស់នៅភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ថាមានបាយហូបអត់គាត់ឃ្លាន។ភ្លាមនោះជនរងគ្រោះក៏តបវិញថា(ឯងគិតតែពីដេកសុី អត់មានជួយការងារលោកសង្ឃសោះ តើមានបាយឯណាឱ្យឯងហូបទៅ)គ្រាន់តែលឺជនរងគ្រោះស្តីឱ្យខ្លួនបែបនេះស្រាប់មានចិត្តខឹងបានទាញអង្រែបុកគ្រឿងវាយទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ប្រភពដដែលបានបន្តថាក្រោយពីកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនិងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា