ព័ត៌មានទាន់ហេតុការណ៍៖

សាររំលែកទុក្ខ របស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និង លោកជំទាវទេព រង្ស៉ី

ចែករំលែក៖

ភ្នំពេញ ៖ សាររំលែកទុក្ខ របស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និង លោកជំទាវទេព រង្ស៉ី ចំពោះមរណភាពមហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ម្ដាយក្មេកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងត្រូវជាម្ដាយបង្កើត លោកជំទាវទេព រង្ស៉ី។

សារលិខិតរំលែកទុក្ខជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជាទីរាប់អាន

ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា មហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ពោន យុត ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងលោកជំទាវ បានទទួលមរណភាព នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៩:១៥នាទីព្រឹក ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅ ដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃនិងបានបីបាច់ថែរក្សា ទំនុកបម្រុងបុត្រធីតាទាំងអស់ប្រកបដោយការ ទទួលខុសត្រូវយ៉ាងខ្ពស់បំផុត។ ទោះបីរូបកាយរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមរដ្ឋមន្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនា ចែករំលែកទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ និងភរិយា ៕

ដោយ ៖ សិលា


ចែករំលែក៖