ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីស្រីលង្កាស្នើសុំចូលប្រទេសថៃ

ចែករំលែក៖

ក្រសួងការបរទេសថៃបានប្រកាសថា ប្រទេសនេះទទួលបានសំណើសុំចូលប្រទេសថៃពីអតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa។
បច្ចុប្បន្នលោក Gotabaya Rajapaksa កំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី ក្រោយចាកចេញពីប្រទេសនៅខែកក្កដា ដោយសារតែការធ្វើបាតុកម្មគ្រប់គ្រងផ្ទះរបស់លោក ។
សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat ដែលបានបញ្ជាក់ថា ក្នុងនាមជាអ្នកកាន់លិខិតឆ្លងដែនការបរទេសស្រីលង្កា លោក Gotabaya Rajapaksa អាចចូលក្នុងប្រទេសថៃដោយមិនចាំបាច់ការសុំទិដ្ឋាការ ហើយអាចចូលក្នុងប្រទេសថៃក្នុងរយៈពេលយូរបំផុត៣ខែ។ លោកបន្តទៀតថា អតីតប្រធានាធិបតីស្រីលង្កាស្នាក់នៅបណ្តោះអាសន្នដូចពលរដ្ឋដទៃទៀតដែរ មិនមែនសុំភៀសខ្លួននយោបាយនោះឡើយ។
បច្ចុប្បន្នស្រីលង្កាកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ មិនធ្លាប់មានក្នុងរយៈ៧០ឆ្នាំកន្លងមក ។ ពលរដ្ឋស្រីលង្កាខឹងសម្បាយ៉ាងខ្លាំងដោយសារតែការគ្រប់គ្រង មិនបានល្អធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិទ្រង់ទ្រាយធំ ៕ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​


ចែករំលែក៖