ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​ព្រះសីហនុ​បន្តចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ក្នុងភូមិសាស្រ្តស្មុគស្មាញ និងតាមឆ្នេរក្នុងខេត្តព្រះសីហនុ ដើម្បីការពារប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ 

    សូមជម្រាបដែរថា​ ជារៀង​រាល់​យប់​កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ តែងតែ​ធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសៗនៅតាមទីតាំងសំខាន់ៗក្នុងក្រុងព្រះសីហនុ។ 

     ចំណែក​នាពេលព្រឹក​ ថ្ងៃ​ ល្ងាច​ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅតាមបណ្ដាស្រុក-ក្រុង​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖