នៅថ្ងៃទី១៦ ខែសីហា យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ចូលបឹងស្ថិតនៅព្រំដែនរដ្ឋ Arizona និង Utah របស់អាមេរិក បណ្តាលឱ្យមនុស្ស២នាក់ស្លាប់និង៥នាក់រងរបួសធ្ងន់។
ស្នងការប៉ូលិសតំបន់ Kane រដ្ឋ Utah បានប្រកាសថា សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាគាត់បានមើលឃើញយន្តហោះធ្លាក់ចូលក្នុងបឹង Powell ជិតជ្រលងភ្នំ Face នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី ១៦ខែសីហា(ពេលវេលាអាមេរិក)។ ក្នុងពេលគ្រោះថ្នាក់ នៅលើយន្តហោះមានអ្នកដំណើរ៦នាក់ និងអាកាសយានិកម្នាក់។
មន្ត្រីក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក (FAA) បានឱ្យដឹងថា អាកាសយានិកបើកយន្តហោះ Cessna 207 បានប្រកាសថា មានបញ្ហាម៉ាស៊ីនមុនពេលជួបគ្រោះថ្នាក់។ យន្តហោះត្រូវបានគេរកឃើញនៅក្នុងទឹកជម្រៅ៣៧ ម៉ែត្រ ហើយក្រុមមុជទឹកបានព្យាយាមជួយយកសពចេញពីយន្តហោះ។
អ្នកដំណើរ៣នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុង St. George តាមយន្តហោះ។ ជាមួយគ្នានេះដែរ មានអ្នករងរបួសស្រាលពីរនាក់ត្រូវបានដឹកជញ្ជូនតាមទូកទៅកាន់កោះ Antelope Marina ហើយបន្តបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក Page ៕ ដោយ៖ ធីរីណា
រូបថត៖ Getty Images