ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់ទូរស័ព្ទបុរសម្នាក់ជិះលេីឡំប្រឺតាមិនបានសម្រេចទាក់ដៃចង្កូតគ្នាបណ្តាលឱ្យម៉ូតូដួលស្របពេលសមត្ថកិច្ចល្បាតប្រទះឃេីញឃាត់ខ្លួនជាប់តែម្តង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២២២ នៅចំណុចមុខបន្ទាយលេខ៩៩ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះពេជ្រ ចាន់រស្មី ភេទប្រុសអាយុ២០ឆ្នាំមុខបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
ទី២ឈ្មោះវណ្ណ ពិសាល ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
តាមប្រភព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះឡំប្រឺតាធ្វេីដំណេីរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកេីតទៅលិចនិងនិយាយទូរស័ព្ទបណ្តេីរ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JK 8143 ឌុបគ្នាធ្វេីដំណេីរមកពីក្រោយឃេីញឱកាសល្អក៏ធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីភ្ញៀវដែលជិះលេីឡំប្រឺតាតែមិនបានសម្រេចក៏ទាក់ដៃចង្កូតនិងឡំប្រឺតាបណ្តាលឱ្យដួលទៅនឹងថ្នល់ត្រូវប្រជាពលរដ្ឋស្រែកថាចោរៗស្របពេលសមត្ថកិច្ចល្បាតមកទាន់ឃាត់ភ្លាមៗតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនធ្លាប់ធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវចំនួន៥ដងមកហេីយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាក់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ