ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាលួចយក​ម៉ូតូនៅស្រុកឯកភ្នំ​ ០២នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ លោកវរសេនី​យ៍​ឯក​ កោ​ ស៊ុនកាំង​ នាយការិ​យាល័យ​នគរបាលព្រហហ្មទណ្ឌកម្រិតធ្ងន់​បា​ន​ដឹក​នាំកម្លាំងរួមសហការជាមួយកម្លាំងនគរ​បាលស្រុកឯកភ្នំ​ ដែល​មានលោកវរសេនីយ៍ឯក​ឡុង​ យោ​ធា​វីរៈ​ អធិការ​ស្រុក​ កាលពីវេលាម៉ោង​៣​ និង​៣០នាទី​រសៀល​ថ្ងៃ​ទី២០​ ខែសីហា​ម្សិលមិញនេះ​ ចុះបង្រ្កាប​និងឃាត់ខ្លួនជន​សង័្សយចំនួន០២នាក់​ ក្នុងករណី​លួចកាច់សោម៉ូតូនៅក្នុងមូលដ្ឋានស្រុកឯកភ្នំ​ ដោយដកហូតវត្ថុតាង​និងនាំខ្លួនមកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសា​ក​សួរស្រាវជ្រាវ​។ 

របាយការណ៍​ដដែល​បន្តថា​ ជនសង័្សយទាំងពីរនាក់នោះគឺ៖

១-ឈ្មោះ​ យិន​ យូហួរ​ ភេទប្រុស​ អា​យុ​៣៨ឆ្នាំ​ស្នាក់​ នៅបន្ទប់ជួលស្ថិ​ត​នៅ​សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង។ 

២-ឈ្មោះ លឹម​ ហេងហៅទី​ភេទប្រុ​ស​​ អាយុ​៣​៨​ឆ្នាំ​ស្នាក់នៅបន្ទប់ជួលស្ថិតនៅសង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។ 

-វត្ថុតាងដកហូតរួមមាន ៖

-ម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ ស៊េរី​ឆ្នាំ2016​ពាក់ស្លាកលេខ បាត់ដំបង 1W-4710 ជារបស់ជនរង​គ្រោះ។ 

-ម៉ូតូម៉ាកហុងដា​ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខបាត់ដំបង 1AE-5459 ជារបស់ជនរង​គ្រោះ។ 

សូមជម្រាបជូនថា​ មូលហេតុដែលឈា​នដល់ការឃាត់ខ្លួននេះគឺ​កាលពីថ្ងៃទី១៩ខែ​សីហា​ ឆ្នាំ​២០២​២​វេលាម៉ោង​ ៩និង០០នាទី​ ស្ថិតនៅត្រង់ចំ​ណុចផ្លូវភ្លោះគ្រួសក្រហមប្រឡា​យប៉េតុងស្ថិតនៅភូមិតាគម ឃុំពាម​ឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ សាន សុខា ភេទប្រុស ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ​១២៥ ក្រុមទី០៧ ភូមិតាគម ឃុំពាម​ឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវជន​សង័្សយមិនស្គាល់អត្តសញ្ញាណ​លួចយកម៉ូតូម៉ាក​ហុងដាឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់​ស្លាក លេខបាត់ដំបង 1AE-5459 ។ 

លុះដល់ថ្ងៃទី២០​ខែ​ សីហា​ ឆ្នាំ​២០២​២វេលា​ម៉ោង​១២និង៣០នាទីនៅចំ​ណុចផ្លូវភ្លោះប្រឡាយបេតុង ស្ថិត​នៅភូមិតាគម ឃុំពាឯក ស្រុកឯកភ្នំខេត្តបាត់​ដំបងមានករណីចោរលួចម៉ូតូមួយករណីទៀត ដែល​ករណី​នេះបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពលួចម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ20​16​ពាក់ស្លាកលេខ បាត់ដំបង 1W-4710 ជារបស់ជនរងគ្រោះឈ្មោះហាប់​ សាវ៉ងហៅ​ប៉ុងភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅ ភូមិ​ត្រាង​ ឃុំអូរតាគី​ ស្រុកថ្ម​គោល ខេត្តបាត់ដំបង​ ខណៈដែលជនរងគ្រោះបានទុកម៉ូតូលើថ្នល់ហើយចុះ​ទៅច្រូតស្មៅគោនៅចំ​ណុចនោះ​ លុះឡេីងមកវិញក៍បាត់ម៉ូតូតែម្តង។

បន្ទាប់ពីកេីតហេតុជនងគ្រោះទាំងពីរនាក់បាន​ប្តឹងមកសមត្ថកិច្ចនគរបាល​ ហេី​យ​ឆ្លងតាមរយៈការ​ស្រាវជ្រាវ​ស៊េីបអង្កេតទេីបសមត្ថកិច្ចកំណត់មុខ​សញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។ 

បច្ចុប្បន្ន​សមត្ថកិច្ចកំពុងកសាងសំ​ណុំរឿងបញ្ជូនជនសង័្សយយកទៅអនុវត្តទោសតាមផ្លូវច្បាប់​ រីឯម៉ូតូរបស់ជនរងគ្រោះធ្វេីការប្រគល់ជូនម្ចាស់វិញ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖