ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៩​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២១​ ខែសីហា​​

ចែករំលែក៖

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​អាទិត្យ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ​ជនសង្ស័យ​ចំនួន​៣៩​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២១​ ខែសីហា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២១​នាក់​ រួម​មាន​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ៩​នាក់​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ,​ចាត់ចែង​ សម្រួល​ ២​ករណី​ ឃាត់​ ២​នាក់​ ,បើកបរ​ក្រោម​ឥទ្ធិពល​ ២​ករណី​ ឃាត់​ ៣​នាក់​ ,ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ២៤​នាក់​(​ស្រី​ ១​នាក់​)​ ។​

ចំណែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២១​ ខែសីហានេះ​ រួម​មាន​៖​មេ​តំ​ហ្វេ​តា​មីន​ ស្មេីនិង​​ ៣៥,១៤​ក្រាម​ ។​

​របាយការណ៍ដដែល​បន្តថា​ ជាក់ស្ដែង​លទ្ធផល​ខាងលើនេះមាន​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​មានដូចជា៖​ 

កម្លាំង​​នគរបាល​មានចំនួន ៨​អង្គភាព​ ទី១​ /​ ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ ចាត់ចែង​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ​ ចាប់​យក​ម្ស៉ៅ​ក្រាម​ពណ៍ស​ថ្លា​ ស្មេីនិង​​ ០,៣១​ក្រាម​។​ 

ទី២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ម្ស៉ៅ​ក្រាម​ពណ៍ស​ថ្លា​ ស្មេីនិង​​ ២,០០​ក្រាម​។​ 

ទី​៣​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ១៧​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​ម្ស៉ៅ​ក្រាម​ពណ៍ស​ថ្លា​ ស្មេីនិង​​​ ០,៧៣​ក្រាម​។​ 

ទី​៤​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ បើកបរ​ក្រោម​ឥទ្ធិពល​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​ម្ស៉ៅ​ក្រាម​ពណ៍ស​ថ្លា​ ស្មេីនិង​​ ២,០០​ក្រាម​។​ 

ទី៥​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ម្ស៉ៅ​ក្រាម​ពណ៍ស​ថ្លា​ ស្មេីនិង​​ ៨,៩០​ក្រាម​។​ 

ទី៦​ /​ មណ្ឌល​គី​រី​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៥​នាក់​។​ 

ទី៧​ /​ ប៉ៃលិន​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​ម្ស៉ៅ​ក្រាម​ពណ៍ស​ថ្លា​ ស្មេីនិង​​ ​២០,៧៥​ក្រាម​។​ 

ទី៨​ /​ ស្វាយ​រៀង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​

​ដោយ​ឡែក​អង្គភាព​កងរាជអាវុធហត្ថ​ ៖​ ១​ករណី​ ធ្វើការ​បង្រ្កាប​នៅខេត្ត​សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​ម្ស៉ៅ​ក្រាម​ពណ៍ស​ថ្លា​ ស្មេីនិង​​​ ០,៤៥​ក្រាម​ ៕ ​ដោយ​៖ស​ តារា​

​រូបភាព៖ ឯកសារ


ចែករំលែក៖