ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ បន្តចុះបង្រ្កាបក្រុមយុវជន ដែលបង្ហោះ និងកែច្នៃ​បំពង់ស៉ីម៉ាំងម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ នៅថ្ងៃ​អាទិត្យ​ទី​២១​ ខែ​សីហា​ ឆ្នាំ​ ២០២២នេះ​ បានធ្វើការបង្ហាញមុខយុវជន ចំនួន១២នាក់ រួមជាមួយម៉ូតូ ដែលលេងបំពង់ស៉ីម៉ាំងខុសលក្ខណៈបច្ចេកទេស ជាសាធារណៈ ដែលបានឃាត់ជាបន្តបន្ទាប់រយៈពេល៦ថ្ងៃ ដើម្បីឲ្យដោះដូរបំពង់ស៉ីម៉ាំងត្រឹមត្រូវវិញទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ។ 

​នេះបើ​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ បានឱ្យដឹងថា ក្រុមយុវជនបានកែឆ្នៃ​បំពង់​ស៊ីម៉ាំង​សម្លេង​ប្រែន​ៗ​ ខុសពីស្ដង់ដារបច្ចេកទេសដេីម មកបង្ហោះពេញផ្លូវក្នុងតំបន់បឹងកក់ និងតាមបណ្ដាលផ្លូវផ្សេងៗទផតក្នុងមូលដ្ឋានខណ្ឌដូនពេញ បង្កភាពអនាធិបតេយ្យ បាត់បងសណ្ដាប់ធ្នាប់ ភាពអសន្តិសុខ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិជាដើម។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បាន​បន្ត​ថា​ នេះមិនមែនជាលើកទី១នោះទេ ដែលកម្លាំងនគរបាលបានធ្វើការឃាត់និងធ្វើការបង្ហាញក្រុមយុវជន ដែលលេងម៉ូតូកកែឆ្នៃបំពង់ស៉ីម៉ាំងខុសលក្ខណៈបច្ចេកទេស។ ហើយបន្ថែមទៀតនោះ លោកអធិការបានលើកឡើងថា ក្នុងនាមលោកជាដឹកនាំកម្លាំងនគរបាលខណ្ឌដូនពេញមួយរូប សូមអរគុណ​ នូវការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ព័ត៌មាន ដែលបងប្អូនផ្ដល់ឲ្យ ដើម្បីរក្សារសណ្ដាប់ធ្នាប់ បរិស្ថានក្នុងមូលដ្ឋាន ជាពិសេសរក្សារការរំខានរបស់បងប្អូនពលរដ្ឋ យាយរាជ ជាដើម ដែលរំខានដើយបំពង់ស៉ីម៉ាំងសម្លេងលឺៗនេះ ។

ក្រោយកម្លាំងនគរបាលបានឃាត់រួចនាំខ្លួនរួមទាំងម៉ូតូយកមកកាន់អធិការនគបាល​ខណ្ឌដូនពេញ​ដើម្បីរក្សាទុក និងធ្វើការអប់រំ ណែនាំឲ្យផ្លាសប្ដូរនៅបំពង់ស៉ីម៉ាំងសំណុំដើមឡើងវិញ ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញនេះការអនុវត្តវិធានលើកទី១ ក្នុងករណីយុវដដែលមិនរាងចាល នោះលើកទី២ ធ្វើការពិន័យនិងអញ្ជើញអាណាព្យាបាលមកធានាទើបអនុញ្ញាតឲ្យត្រឡប់ឲ្យទៅវិញ៕

ដោយ​៖សហការី​


ចែករំលែក៖