ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជួបនូវស្ថានភាពនឹកស្មានមិនដល់ក្នុងពេលស្ត្រីពីរនាក់សុំថតរូបជាមួយ ហើយក៏ដោះអាវចេញអស់លែងដើមទ្រូងនៅកណ្តាលវាល ។
នៅថ្ងៃបើកទ្វាររដ្ឋាភិបាល ស្ត្រីពីរនាក់បានសុំថតរូបជាមួយអធិការបតី Olaf Scholz ។ តាមរូបភាព លោក Olaf Scholz ឈរនៅកណ្តាល ហើយស្ត្រីពីរនាក់ឈរសងខាង ដោយរូបថតដំបូងស្ត្រីទាំងពីរពាក់អាវសមរម្យ ។
នៅក្នុងរូបថតទីពីរ ស្ត្រីទាំងពីរក៏បានដោះអាវចេញទាំងអស់ លែងដើមទ្រូងទ្រលុកទ្រលន់របស់នាង ចំពោះមុខអធិការបតី ដោយបានសរសេរអក្សរ «Gas Embargo Now» មានន័យថា(ហាមឧស្ម័នឥឡូវនេះ)។ ដោយសារតែនាងទាំងពីរឈរសងខាង អធិការបតីមិនអាចងាកទៅណាបានឡើយ រហូតដល់ក្រុមសន្តិសុខរត់មកធ្វើអន្តរាគមន៍ ។
ជាការណ៍ពិតណាស់ថា អធិការបតី Scholz មិនអាចធ្វើអ្វីបានចំពោះស្ថានភាពដ៏លំបាកនេះឡើយ ហើយក៏មិនអាចស្តីបន្ទោសក្រុមសន្តិសុខនោះដែរ ពីព្រោះស្ត្រីទាំងនេះមិនបានកាន់អាវុធនៅក្នុងដៃរបស់ពួកគេ ប៉ុន្តែគ្មាននរណាម្នាក់អាចស្មានជាមួយនឹងទង្វើអសីលធម៌របស់ពួកនាងនោះឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ 1thegioi.vn