ភ្នំពេញ ៖ ទឹកចិត្តម្តាយ ទោះក្រលំបាកយ៉ាងណាក្តី គឺតែងគិតចង់អោយកូនមានឱកាសបានរៀនសូត្រចេះដឹងនឹងគេដើម្បីអនាគតល្អ។ ប្អូនស្រី ថាវ ធារី ជាស្រ្តីមេម៉ាយក្រោយបែកបាក់គ្រួសារគឺត្រូវមើលថែចិញ្ចឹមកូនទាំងលំបាក ដែលពេលនេះអត់ទាំងការងារធ្វើទៀតផង។ នេះជាការថ្លែង របស់លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។
លោកបន្តថា, ខ្ញុំរីករាយដែលមានឱកាសបានចូលរួមជួយក្មួយតូចអោយបានចូលរៀន។
លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, គុណធម៌ និងអំពើល្អដោយចិត្តជ្រះថ្លាស្មោះត្រង់ គឺរមែងផ្តល់ក្តីសុខនិងស្នាមញញឹមដល់ទាំងអ្នកធ្វើនិងអ្នកទទួល។ ជូនពរក្មួយ ថាវ យសសក្កដាវិសិដ្ឋ បានចូលរៀនឆាប់ៗ។
លោកបន្តថា, ឆ្លៀតឱកាសនេះ ខ្ញុំសូមអង្វរដល់ចិត្តឪពុកកុមារតូច ទោះបីមិនបានរួមរស់ជាមួយគ្នាមែន ប៉ុន្តែសូមទុករាប់គ្នាអានជាមិត្តល្អ ជាឪពុកម្តាយល្អចំពោះកូនតូចជាទីស្រឡាញ់។
អរគុណ បង លី ឆេង ដែលតែងតែទទួលសំណូមពរផ្តល់អាហារូបករណ៍ដល់ខ្ញុំដើម្បីជួយកុមារតូចដែលកំពុងជួបការលំបាក។ ឯឧជួយពាក់កណ្តាល ក្រុមការងារខ្ញុំនឹងជួយពាក់កណ្តាលដើម្បីក្មួយតូចបានចូលរៀន។
យើងចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លាទាំងអស់គ្នាដោយគ្មានការរើសអើង។ បងប្អូនក៏អាចចូលរួមជាមួយខ្ញុំ ដើម្បីជួយដល់កុមារក្រីក្រផ្សេងទៀត។ អរគុណសប្បុរសជនដែលបានជួយឧបត្ថម្ភជាស្បៀងអាហារអង្ករ ត្រីខ មី…សម្រាប់ជួយដល់បងប្អូនក្រីក្រ ៕
ដោយ ៖ សិលា