ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ករណីផ្ទុះអាវុធបង្រ្កាបគ្រឿងញៀនទាំងព្រឹក ! ជនសង្ស័យម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតរងរបួស , ២នាក់ចាប់ឃាត់ខ្លួនបាន ជាមួយការចាប់យកគ្រឿងញៀនមួយចំនួន , ហើយប្រជាពលរដ្ឋ៣នាក់រងរបួសផងដែរ

ចែករំលែក៖

ភ្នំពេញ ៖ តាមព័ត៌មានបឋម !  គឺមានករណីផ្ទុះអាវុធរវាងសមត្ថកិច្ច និងជនសង្ស័យជួញដូរគ្រឿងញៀនប្រមាណ ១០គ្រាប់ បណ្តាលឲ្យជនសង្ស័យម្នាក់បានស្លាប់ បាត់បង់ជីវិត ម្នាក់ទៀតរងរបួស និងជនសង្ស័យ២នាក់ផ្សេងទៀតត្រូវបានចាប់ឃាត់ខ្លួន ចំណែករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ្វដ ពណ៌ស ត្រូវបានសមត្ថកិច្ចបាញ់ ធ្លុះធ្លាយខ្ទេច សង្ស័យជនសង្ស័យបាញ់តដៃជាមួយសមត្ថកិច្ច ។

សូមបញ្ជាក់ថា, ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវចូលកំពង់ដស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ 

ព័ត៌មានបឋម ! បានបញ្ជាក់ថា, ជុំវិញការផ្ទុះអាវុធនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋចំនួន ៣នាក់ដែលនៅក្បែរកន្លែងកើតហេតុ បានរងរបួសផងដែរ។ ចំពោះព័ត៌មានលម្អិតយ៉ាងណា អង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”   នឹងជម្រាបរាយការណ៍ជូននៅពេលក្រោយ ខណៈសមត្ថកិច្ចកំពុងដំណើរការនីតិវិធី ស្រាវជ្រាវ ស៊ើបអង្កេត បន្ត រកជនសង្ស័យពាក់ព័ន្ធ 

ដោយ ៖ សិលា


ចែករំលែក៖