ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត Man City នាំយកខ្សែការពារ Manuel Akanji ពី Dortmundក្នុងកិច្ចសន្យា៥ឆ្នាំ

ចែករំលែក៖

ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City បានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិស្វីស Manuel Akanji ក្នុងកិច្ចសន្យារយៈពេលឆ្នាំ។

កីឡាករវ័យ២៧ឆ្នាំរូបនេះបានចូលរួមពីក្លិBorussia Dortmund ជាកន្លែងដែលគាត់បានបង្ហាញខ្លួន១៥៨ប្រកួតចាប់តាំងពីខែមករា ឆ្នាំ២០១៨Akanji លេងឱ្យ​ជម្រើស​ជាតិ​ស្វីស​ចំនួន៤១ប្រកួត និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup កន្លងផងដែរ

លោក Txiki Begiristain នាយកផ្នែកបាល់ទាត់របស់ក្លិប Man City បាននិយាយថា “Manuel មានបទពិសោធន៍ច្រើនក្នុងការលេងនៅកម្រិតកំពូលនៃបាល់ទាត់អឺរ៉ុប ហើយយើងមានទំនុកចិត្តថាគាត់នឹងក្លាយជាកីឡាករបន្ថែមដ៏មានតម្លៃសម្រាប់ក្រុមរបស់យើង

លោកបន្តថា យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងទម្រង់លេងរបស់គាត់អំឡុងពេលគាត់នៅ Dortmund ជាកន្លែងដែលគាត់បានអភិវឌ្ឍទៅជាខ្សែការពារដ៏ល្អម្នាក់ និងជាកីឡាករដែលត្រៀមរួចជាស្រេចក្នុងការសម្តែងទាំងនៅ Premier League និង Champions Leagueគាត់មានអ្វីគ្រប់យ៉ាងដែលយើងចង់បាននៅក្នុងខ្សែការពារកណ្តាល។ គាត់មានភាពរឹងមាំ រហ័សរហួន មានផាសុកភាពក្នុងការលេងសុីសង្វាក់គ្នាល្អ ហើយគាត់នឹងបំពេញបន្ថែមខ្សែការពារផ្សេងទៀតនៅក្នុងក្រុមនេះ និងទម្រង់លេងរបស់យើង

ខ្សែការពារ Manuel Akanji បាននិយាយថា “ខ្ញុំរីករាយដែលបាននៅទីនេះ ហើយមិនអាចរង់ចាំក្នុងការចាប់ផ្តើមបានទេ។

Man City គឺជាក្រុមដ៏ល្អបំផុតមួយនៅក្នុងទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ។ក្លិបមានភាពអស្ចារ្យក្នុងការមើល លេងបាល់ទាត់ដ៏គួរឱ្យរំភើប និងប្រកួតប្រជែងដណ្តើមពានរង្វាន់ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះការមកទីនេះមានអារម្មណ៍ថា ដូចជាជំហានបន្ទាប់ដ៏ល្អឥតខ្ចោះក្នុងអាជីពរបស់ខ្ញុំ

កីឡាកររូបនេះបន្តថា លោក Pep Guardiola គឺជាអ្នកចាត់ការពិសេសម្នាក់ ហើយនេះគឺជាក្រុមកីឡាករពិសេស ដូច្នេះនេះគឺជាឱកាសដ៏រំភើបសម្រាប់ខ្ញុំ។ ខ្ញុំពិតជាទន្ទឹងរង់ចាំសាកល្បងខ្លួនឯងនៅ Premier League ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីជួយក្លិបនេះឱ្យទទួលបានជោគជ័យ” ។

គួរបញ្ជាក់ថា កីឡាករ Akanji បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិបFC Basel បានភ្ជាប់ទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុម Dortmund ខ្សែប្រយុទ្ធ Erling Haaland បន្ទាប់ពីគាត់បានផ្លាស់ទៅ Man City កាលពីដើមរដូវក្តៅនេះ។ គាត់គឺជាកីឡាករចុះហត្ថលេខាទីដែលលោក Guardiola បានធ្វើក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនេះ ខណៈដែល Man City សម្លឹងរកការប្រជែងពានរង្វាន់ Premier League ជាប់ៗគ្នាជាលើកទី៣​ និងពានរង្វាន់ Champions League ជាលើកដំបូងនៅរដូវកាលនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖