សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា កិច្ចប្រជុំសភាកូរ៉េខាងជើងត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីព្យុងយ៉ាង ចាប់ពីថ្ងៃទី ៧ខែកញ្ញា។ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនក៏បានចូលរួមកិច្ចប្រជុំដ៏សំខាន់នោះដែរ។
សារព័ត៌មានជាតិកូរ៉េខាងជើងនៅថ្ងៃទី៨ ខែកញ្ញាបានផ្សាយថា កិច្ចប្រជុំសភាកើតឡើងដើម្បីពិភាក្សានិងអនុម័តច្បាប់ស្តីពីការអភិវឌ្ឍជនបទ។ តាមសារព័ត៌មាន KCNA កិច្ចប្រជុំនឹងធ្វើឡើងក្នុងរយៈពេល២ថ្ងៃ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រដ្ឋមន្ត្រីឯកភាពជាតិកូរ៉េខាងជើង នៅថ្ងៃទី៨ខែកញ្ញាបានស្នើដល់កូរ៉េខាងជើងពិភាក្សាស្តីពីជំនួបគ្រួសារបែកបាក់ដោយសង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ១៩៥០-១៩៥៣ ។ គ្រួសារដែលបែកបាក់ក្នុងសម័យសង្គ្រាមនៅសល់មិនច្រើនឡើយដោយបច្ចុប្បន្នពួកគាត់មានអាយុចាប់ពី៨០ និង៩០ឆ្នាំហើយ។
ចាប់តំាងពីឆ្នាំ ២០០០មក ប្រទេសកូរ៉េទាំងពីរបានរៀបចំជំនួបគ្រួសារបែកបាក់ដល់ទៅ២១លើក ហើយលើកចុងក្រោយបំផុតគឺនៅក្នុងខែសីហាឆ្នាំ២០១៨ ។ ជំនួបគ្រួសារបែកបាក់នឹងត្រូវធ្វើឡើងនៅក្នុងពិធីបុណ្យសែនព្រះខែ ឬបុណ្យ Chuseok។ នៅក្នុងឆ្នាំនេះ ពិធីបុណ្យសែនព្រះខែធ្វើឡើងនៅថ្ងៃទី១០ខែកញ្ញា ហើយពលរដ្ឋនឹងត្រូវឈប់សម្រាក៤ថ្ងៃ ចាប់ពីថ្ងៃទី ៩ខែកញ្ញា ៕
ដោយ៖ ធីរីណា(រូបថត៖ CNN)