ព័ត៌មានទាន់ហេតុការណ៍៖

លោកគ្រូ​បណ្ដុះបណ្ដាលកីឡាករបាល់ទាត់យុវជនកម្ពុជា គឹម ភក្ដី ដែលបានទទួលអនិច្ចកម្មនៅថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, លោកគ្រូ​បណ្ដុះបណ្ដាលកីឡាករបាល់ទាត់យុវជនកម្ពុជា  គឹម ភក្ដី ដែលបានទទួលអនិច្ចកម្មនៅថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយរោគាពាធ។ 

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះសារថា, ពួកយើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រំជាទីបំផុតចំពោះមរណភាពរបស់លោកគ្រូ​ គឹម ភក្ដី ដែលបានទទួលអនិច្ចកម្មនៅថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយរោគាពាធ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងទៀតថា, នៅក្នុងអំឡុងដំណើរជីវិតរបស់លោក​​ គឹម ភក្ដី លោកបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍបាល់បាល់ទាត់ជាតិ តាមរយ:ការបណ្ដុះបណ្ដាលកីឡាករយុវជនថ្នាលកម្ពុជាជាច្រើននាក់ ក៏ដូចជាការដឹកនាំក្លិបបាល់ទាត់អាជីពនាពេលកន្លងមកផងដែរ។​ នេះគឺជាការបាត់បង់ធនធានដ៏ល្អមួយរូបរបស់បាល់ទាត់កម្ពុជា។​

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្តថា, ពួកយើងសូមបួងសួងវិញ្ញាណក្ខន្ធរបស់លោក គឹម ភក្ដី សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖