បណ្តាប្រទេស Commonwealth ឬហៅថា (ប្រទេសដែលចំណុះស្តេចអង់គ្លេស) មាន១៤ប្រទេស បានសម្រេចចូលរួមកាន់ទុក្ខដល់ការយាងចូលព្រះពិរាល័យរបស់ព្រះមហាក្សត្រិយានី Elizabeth II។
នៅល្ងាចថ្ងៃទី៩ខែកញ្ញា អូស្ត្រាលីបានបាញ់កាំភ្លើងធំ៩៦គ្រាប់នៅក្បែរអគាររដ្ឋសភា ក្នុងរដ្ឋធានី Canberra ដើម្បីជាការគោរពដល់ព្រះមហាក្សត្រិយានីដែលជាប្រមុខរដ្ឋនិងក្រុមប្រទេស Commonwealth ។
នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២២ ព្រះមហាក្សត្រដែលកាន់អំណាចយូរបំផុតនៅលើពិភពលោក ជាង៧០ឆ្នាំបានយាងចូលព្រះពិរាល័យក្នុងព្រះជន្ម៩៦ព្រះវស្សា ។ ព្រះអង្គបានគ្រងរាជ្យនៅឆ្នាំ ១៩៥២។
នៅពេលនេះដែរ ប្រទេសកាណាដាក៏បានរៀបចំពិធីបុណ្យព្រះសពថ្វាយព្រះមហាក្សត្រិយានីផងដែរ ដោយមានព្រឹត្តិការណ៍សំខាន់ៗដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ។ ក្រៅពីនេះនៅមានប្រទេស ១២ទៀត ដូចជា នូវែលហ្សេឡង់ , Antigua and Barbuda, Bahamas. Belize. Grenada. Jamaica. Papua New Guinea. Saint Kitts and Nevis. Saint Lucia. Saint Vicent and the Grenadines. Solomon Islands និងTuvalu៕ ដោយ៖ ធីរីណា
រូបថត ៖ REUTERS