ព័ត៌មានទាន់ហេតុការណ៍៖

ចិនអរគុណរុស្ស៊ីដែលបានប្តេជ្ញាគាំទ្រចិនក្នុងបញ្ហាកោះតៃវ៉ាន់

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបង្ហាញពីការគាំទ្រដល់រដ្ឋាភិបាលទីក្រុងប៉េកាំងជុំវិញបញ្ហាកោះតៃវ៉ាន់ ហើយបានថ្កោលទោសយ៉ាងខ្លាំងដល់តំណាងរាស្ត្រអាមេរិក ដែលបានបំពេញទស្សនកិច្ចកោះតៃវ៉ាន់ជាបន្តបន្ទាប់។
ក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យន្ដហោះចម្បាំងចិនចំនួន ១៧គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ខណៈដែលទីក្រុងប៉េកាំងនៅតែបន្តធ្វើសកម្មភាពយោធាក្បែរកោះតៃវ៉ាន់។ នេះបើតាមការដកស្រង់ការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិនដែលបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្នុងនោះរួមមានយន្ដហោះចម្បាំង SU-30 ចំនួន ៩គ្រឿង យន្ដហោះចម្បាំង J-10 ៤គ្រឿង និងយន្ដហោះចម្បាំង J-16 ចំនួន៤គ្រឿង។ ក្រសួងបន្ថែមទៀតថា កាលពីថ្ងៃសៅរ៍នោះដែរ យន្ដហោះចម្បាំង ៤៣គ្រឿង និងនាវាចម្បាំង៩គ្រឿងរបស់ចិនបានធ្វើសកម្មភាពនៅក្បែរកោះតៃវ៉ាន់។
ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់គឺជាតំបន់មិនផ្លូវការមួយដែលខណ្ឌចែករវាងចិននឹងតៃវ៉ាន់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​TTXVN -VNA


ចែករំលែក៖