ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃអាទិត្យទី១១ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៧៥នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៧ករណីទូទាំងប្រទេស នៅថ្ងៃទី១១ ខែកញ្ញានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៧៥នាក់ រួមមាន៖ ជួញដូរ ១៧ករណី ឃាត់មនុស្ស ៤៧នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់មនុស្ស ៩នាក់ ,ប្រើប្រាស់ ៦ករណី ឃាត់មនុស្ស ១៩នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ៣០២,៤៣ក្រាម និង២៣កញ្ចប់តូច ។កេតាមីន(Ke) ស្មេីនិង ៤,៤០ក្រាម ។ អ៊ិចស្តាស៊ី(mdma) ស្មេីនិង ១១១,៥២ក្រាម ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលអង្គភាពបានចូលរួមបង្ក្រាប មានដូចជា៖
កម្លាំងនគរបាលមានចំនួន ១២អង្គភាព១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យក(ម៉ាទឹកកក) ស្មេីនិង១០៤,៨៣ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក(ម៉ាទឹកកក) ស្មេីនិង១,៤៥ក្រាម។
៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក(ម៉ាទឹកកក) ១០កញ្ចប់តូច។
៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក) ស្មេីនិង១២៣,១៨ក្រាម។
៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក(ម៉ាទឹកកក) ស្មេីនិង៣១,២១ក្រាម។
៧ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក(ម៉ាទឹកកក) ស្មេីនិង០,៥០ក្រាម និង១កញ្ចប់តូច។
៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ០,១៥ក្រាម។
៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។
១០ / ព្រះសីហនុ៖ ជួញដូរ ៤ករណី ឃាត់ ១១នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ២,៧៣ក្រាម, Ke ៤,៤០ក្រាម និងMDMA ១១១,៥២ក្រាម។
១១ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ចាប់យក(ម៉ាទឹកកក) ១១កញ្ចប់តូច។
១២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក) ១កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
២ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក(ម៉ាទឹកកក) ២៨,៦១ក្រាម។
៣ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ១១នាក់ ស្រី ១នាក់ ចាប់យក(ម៉ាទឹកកក) ៩,៧៧ក្រាម ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ