ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃពុធទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ជូនលោកអ៊ុំ អ្នកនយោបាយចាស់វស្សានៅក្រៅស្រុកដែលតែងតែវាយប្រហារ មើលងាយក្មេងជំនាន់ក្រោយ…។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា លោកអ៊ុំតែងតែវាយប្រហារមើលងាយរូបខ្ញុំ ដែលជាក្មេងជំនាន់ក្រោយជាច្រើនលើកច្រើនសារមកហើយ ហើយកាលពីម្សិលមិញក៍ចេញមកមើលងាយខ្ញុំទៀត បន្ទាប់ពីឪពុករបស់ខ្ញុំមានប្រសាសន៍ពាក់ព័ន្ធនឹងរឿងបេក្ខភាពបន្តវេន។
កន្លងមកខ្ញុំគ្មានពេលឆ្លើយតបជាមួយលោកអ៊ុំច្រើនទេ ដោយសារពេលវេលារបស់ខ្ញុំគឺត្រូវចំណាយទៅលើការងារដែលមានប្រយោជន៍សម្រាប់ជាតិនិងប្រជាជនជាងការស្តាប់សម្តីអត់មានហេតុផលរបស់លោកអ៊ុំ។
ប៉ុន្តែលើកនេះខ្ញុំសូមយកឱកាសនិយាយបន្តិចពាក់ព័ន្ធនឹងចំណុចមួយចំនួនដែលលោកអ៊ុំ បានលើកយកមកវាយប្រហារនិងមើលងាយខ្ញុំដដែលជាដដែលមិនចេះចប់ ដើម្បីអោយលោកតា លោកយាយ អ៊ុំពូមីងបងប្អូន បានស្តាប់ទាំងអស់គ្នា។
ចំណុចដែលលោកអ៊ុំតែងតែលើកយកមកវាយប្រហារមើលងាយទាំងនោះរួមមាន៖
១. ចោទប្រកាន់ថាកាលដែលគណបក្សប្រជាជនកម្ពុជាបានជ្រើសរើសយករូបខ្ញុំជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺធ្វើអោយបាត់ឱកាសយុវជនផ្សេងទៀតជាច្រើន
២. ជាមនុស្សមានអាយុក្មេងមិនដឹងអី
៣. ជាមនុស្សមិនរីកចម្រើនព្រោះនិយាយតែពីអតីតកាល
៤. គ្មានស្នាដៃអ្វីទាំងអស់៕
ដោយ៖ស តារា