ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ បានប្រគល់ម៉ូតូទៅម្ចាស់ម៉ូតូវិញ ក្រោយធ្វើការផ្លាស់ប្ដូរបំពង់ស៉ីម៉ាំងប្រែន រួចរាល់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿងដែលលេងបំពង់ស៉ីម៉ាំងលឺៗ បង្កការរំខានតាមដងផ្លូវ កន្លងមក យកមករក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌរហូតដល់ពេលនេះ ម្ចាស់ម៉ូតូនីមួយៗ បានធ្វើការផ្លាស់ប្ដូរដាក់បំពង់ស៉ីម៉ាំងធម្មតាឡើងវិញរួចរាល់ ត្រូវបានកម្លាំងនគរបាលធ្វើការប្រគល់ជូនម្ចាស់វិញ មានអាណាព្យាបាលមកធានាផងដែរ និងធ្វើពិន័យតាមអនុក្រឹតលេខ៣៩នៃច្បាប់ចរាចរណ៍។

ជាក់ស្ដែង ការប្រគល់ម៉ូតូជនម្ចាស់ម៉ូតូវិញនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅអធិការនគរបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងនោះដែរ អាណាព្យាបាលរបស់យុវជនទាំងនោះបានសូមថ្លែងអំណរអរគុណ ដល់អាជ្ញាធរពាក់ព័ន្ធដែលអនុញ្ញាតឲ្យម៉ូតូរបស់កូនគាត់ត្រឡប់ទៅផ្ទះវិញ។ បន្ថែមទៀតនោះ ពួកសន្យាថាមិនឲ្យកូនពួកគាត់ប្រព្រឹត្តខុសដូនកន្លងទៅទៀតឡើយ និងធ្វើការអប់រំដល់កូនៗបន្តទៀត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖