ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ឯកឧត្តមកែវ បាភ្នំប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្គ គណបក្សប្រជាជននិងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅមួយក្បាលដែលមានចំនួន៦០១ទំព័រ។
សម្តេចតេជោ បញ្ជាក់ទៀតថា, សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ៧០ទៅ៨០ភាគរយដែលមនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំយល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន៥មុឺនច្បាប់និងចាត់ចែងឱ្យមានការបកប្រែជាភាសាអង់គ្លេសដើម្បីឱយមិត្តភក្តិរបរទេសបានផងដែរ។
ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ៕
ដោយ ៖ សុខ ខេមរា