ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៦៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៨,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៦,៣០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៩១%។
លោកស្រី ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្របខណ្ឌទូទាំងប្រទេសថ្លែងថា បច្ចុប្បន្នក្រសួង សុខាភិបាលកំពុងតែបន្តការណែនាំ និងជំរុញឲ្យបណ្ដារាជធានីខេត្ដទាំង២៥ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ទន្ទឹមនិងនេះលោកស្រីក៏អំពាវនាវដល់ប្រជា ជនផងដែរ អំពីការពិនិត្យមើលការចាក់វ៉ាក់សាំងរបស់ខ្លួនបើសិនជាមិនទាន់បានចាក់គ្រប់ចំនួនដូសសូមរួស រាន់មកទទួលវ៉ាក់សាំងនៅដូសជាបន្តបន្ទាប់។
លោកស្រីវេជ្ជបណ្ឌិតអ្នកនាំពាក្យមានប្រសាសន៍ថា ៖ «ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់ ពិនិត្យមើលថា ការចាក់វ៉ាក់សាំងរបស់ខ្លួនដល់ដូសទីប៉ុន្មានហើយ។ ឥឡូវនេះយើងកំពុងដំណើរការចាក់ដូសជំរុញ ហើយដូសជំរុញរបស់យើងមាន៣បែបទី១ ដូសជំរុញទី៣ ទី៤ និងទី៥ ហើយដូសទី៥នេះ ទើបចាប់ផ្ដើមនៅត្រីមាសទី២ ឆ្នាំ២០២២នេះទេ តែដោយឡែកដូសទី៣ និងទី៤ យើងបានអញ្ជើញប្រជាជនមកចាក់យូរដែរហើយ។ ជាការពិតការចាក់វ៉ាក់សាំងកូវីដ១៩នេះ ក្រៅពីមន្រ្ដីរាជការស៊ីវិល ដែលមានអនុក្រិត្យ ដែលដាក់ចេញជាកាតព្វកិច្ច តែសម្រាប់បងប្អូនប្រជាពលរដ្ឋគឺស្ម័គ្រចិត្តនៅឡើយទេ។ តែការស្ម័គ្រចិត្តនេះត្រូវតែយល់ឲ្យបានច្បាស់អំពីសារៈ សំខាន់របស់វ៉ាក់សាំង ខ្ញុំបានលើកជារឿយៗហើយវ៉ាក់ សាំងនេះគឺជាឧបករណ៍ការពារជីវិត។ អញ្ចឹងសូមបង ប្អូនកុំជឿការឃោសនាអកុសល ដែលវាចេញមកច្រើន ណាស់ ដើម្បីរារាំងដល់ការចាក់វ៉ាក់សាំង ដែលជះផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះខ្ញុំសូមអញ្ជើញបងប្អូនមកចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ និងទី៥»៕
ដោយ ៖ សិលា