ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិបាក់រលំឃ្លាំងតារាងបាល់ទះនិងផ្ទះចំនួន៣ខ្នងរងការខូចខាត

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយសារគ្រោះធម្មជាតិ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលបាក់រលំឃ្លាំងតារាងបាល់ទះ និងផ្ទះចំនួន០៣ខ្នង រងការខូចខាតរបើកដំបូល កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង២០នាទី នៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល 

    មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថាឃ្លាំងបាល់ទះសាងសង់ពីដែក ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងសង្ក័សីជុំវិញ មានទំហំ ទទឹង ១១ ម៉ែត្រ បណ្តាល ៣៥ ម៉ែត្រ ជារបស់ឈ្មោះ យឿន ធុល ភេទប្រុស អាយុ៣២ឆ្នាំ  រស់នៅភូមិកើតហេតុ ។

ចំណែកផ្ទះ៣ខ្នងទៀតដែលរងការខូចខាត ១. ផ្ទះឈ្មោះ ប្រុញ ស៊ុំ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅកើតហេតុ (ខូចខាតរបើកដំបូលផ្ទះ) ،២. ផ្ទះឈ្មោះ ស៊ីម អឿន ភេទប្រុសអាយុ ៤០ឆ្នាំ រស់នៅភូមិកើតហេតុ ( ខូចខាតរបើកដំបូលផ្ទះ) និងទី៣. ផ្ទះឈ្មោះ ហេង ស្រីម៉ុច ភេទស្រី អាយុ២៤ ឆ្នាំ រស់នៅភូមិកើតហេតុ ( ខូចខាតរបើកដំបូលផ្ទះ ) 

ដោយ៖ស្អាង ជ័យ


ចែករំលែក៖