ព័ត៌មានទាន់ហេតុការណ៍៖

Arsenal បន្តឈរកំពូលតារាង ខណៈ Everton យកបាន៣ពិន្ទុពី West Ham

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ Brentford ដើម្បីត្រឡប់មកកំពូលតារាងវិញកាលពីរាត្រីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ក្នុងលទ្ធផល ៣ទល់០ ដែលធ្វើឲ្យក្រុមនេះមាន១៨ពិន្ទុឈរពីលើក្រុមលេខ២ Man City ១ពិន្ទុ។

ការប្រកួតក្នុងតង់ទី១ ក្រុម Arsenal រកបាន២គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ Brentford ដែលគ្រាប់ទី១បើកឆាករកបានដោយកីឡាករ William Saliba នៅនាទីទី១៧​ បន្ទាប់ពីខ្សែការពារសញ្ជាតិបារាំងរូបនេះទទួលបានបាល់ពី Bukayo Saka បានជួយឱ្យ Arsenal ឆ្ពោះទៅរកជ័យជម្នះជាលើកទីក្នុងការប្រកួតក្របខ័ណ្ឌកំពូលទាំង៧ប្រកួតនៅរដូវកាលនេះ ។

គ្រាប់ទី២ក្នុងការប្រកួតបើកឆាកពាក់កណ្តាលតង់ទី១ ខណៈដែលខ្សែប្រយុទ្ធប្រេស៊ីល Jesus ដែលមានតម្លៃ៤៥លានផោនដែលចុះហត្ថលេខាពី Manchester City កាលពីខែកក្កដា បានរកគ្រាប់បាល់នៅនាទីទី២៨

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Fabio Vieira បានបង្ហាញទម្រង់លេងដ៏លេចធ្លោរបស់ Arsenal ដោយចាប់ផ្តើមការប្រកួត Premier League ជាលើកដំបូងរបស់គាត់ចាប់តាំងពីចូលរួមជាមួយក្រុម Porto ជាមួយនឹងការរកគ្រាប់បាល់ទី៣ពីការស៊ុតពីចម្ងាយបញ្ចូលទីយ៉ាងអស្ចារ្យក្នុងតង់ទី២ នាទីទី៤៩។

Brentford មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​​លើក​មុន​របស់​ពួក​គេ ហើយ​អាច​ឡើង​ទៅ​លេខ​ក្នុង​តារាង​ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ ប៉ុន្តែ​ពួក​គេ​មិនធ្វើបាន ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Ivan Toney ដែល​ត្រូវ​បាន​អង់គ្លេស​ហៅ​ឡើង​ជា​លើក​ដំបូង​មានឱកាសដែរ តែនៅតែមិនអាចបំប៉ោងសំណាញ់ទីក្រុម Arsenal បាន។

Arsenal បានចាប់ផ្តើមឈរនៅលើកំពូលតារាងកាលពីចុងសប្តាហ៍ ប៉ុន្តែបានធ្លាក់មកលេខ៣ បន្ទាប់ពី Manchester City និង Tottenham បានឈ្នះកាលពីថ្ងៃសៅរ៍។ ទោះជាយ៉ាងណាក៏ដោយ ជ័យជម្នះនេះធ្វើឱ្យក្រុមកាំភ្លើងធំមាន១៨ពិន្ទុ ដែលច្រើនជាងគូប្រជែងជិតបំផុតរបស់ពួកគេ មុនពេលការប្រកួតបន្ទាប់របស់ពួកគេជាមួយនឹងក្រុម Spurs ក្នុងការប្រកួត North London Derby នៅកីឡដ្ឋាន Emirates នៅថ្ងៃទី ខែតុលាខាងមុខ

ចំណែកក្រុ​មម្ចាស់ផ្ទះ Everton បានយកឈ្នះក្រុមភ្ញៀវ West Ham United ក្នុងលទ្ធផល១ទល់០ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យនោះដែរ។ ១គ្រាប់ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុម Everton រកបានដោយកីឡាករ Neal Maupay នៅនាទីទី៥៣ ពីការបញ្ជូនបាល់ពីកីឡាករ Iwobi

ការប្រកួតដ៏ស្វិតស្វាញរវាងក្រុម Everton និងក្រុម West Ham គឺជាការដណ្តើមយក៣ពិន្ទុយ៉ាងសំខាន់ ដែលក្រុមទាំងកំពុងតែដុនដាបដូចគ្នា ពោលគឺក្រុមទាំង២ស្ថិតក្នុងក្រុមដែលកៀកនឹងក្រុមបាតតារាងតែម្តង។ ជ័យជម្នះរបស់ក្រុម Everton នេះបានរុញពួកគេឲ្យឡើងឈរលេខ១៣ ផុតពីតំបន់កាត់ចោល។

ចំណែកក្រុមញញួរធំ West Ham ការបរាជ័យនេះបានបន្តឲ្យពួកគេស្ថិតក្នុងលេខរៀងទី១៨ ក្នុងតំបន់កាត់ចោលបណ្តោះអាសន្នក្រោយពី៧ប្រកួតកន្លងមកគឺឈ្នះតែ១ប្រកួតប៉ុណ្ណោះ ខណៈដែល Everton ឈ្នះ១ប្រកួត ចាញ់១ និងស្មើ៤ប្រកួត ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)


ចែករំលែក៖