ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទាចុះបិទទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ៤កន្លែងនៅឃុំមេសថ្ងក

ចែករំលែក៖

ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទាចុះបិទទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ៤កន្លែងនៅថ្ងែទី ១៨ ខែកញ្ញា ឆ្នាំ២០២២ ។

ការចុះបិទទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដឹកនាំដោយលោក រាជ បុន អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកចន្ទ្រានិងកម្លាំងកងរាជអាវុធហត្ថស្រុកកម្លាំងនគបាលស្រុកលោកមេឃុំមេសថ្ងកនិងសមត្ថកិច្ចពាក់ព័ន្ធ ។

លោក រាជ  បុន អភិបាលរងស្រុកចន្ទ្រាបានឱ្យដឹងថាទីតាំងទាំងនោះមានម្ចាស់ ៖

ទី១ មានឈ្មោះ ម៉ី សាយ៉ន ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរលក់បាយ រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា។

ទី២មាន ឈ្មោះ រៀម សារុន ភេទប្រុស មុខរបរលក់ចាប់ហួយ រស់នៅភូមិពោធិ៍  ឃុំមេសថ្ងក  ស្រុកចន្រ្ទា។

ទី៣  ឈ្មោះ ពោជ ពៅ ភេទស្រី អាយុ ៣១ ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា។

ទី៤មានឈ្មោះ សុខ វណ្ណរា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ។

លោកបន្តថា ការចុះនាពេលនេះគឺធ្វើការអប់រំ ផ្សព្វផ្សាយ ណែនាំនិងធ្វើកិច្ចសន្យា ឱ្យម្ចាស់ផ្ទះបញ្ឈប់បើកលេងល្បែងស៊ីសង គ្រប់ប្រភេទ បើរឹងទទឹងនៅតែបើកនិងចាត់វិធានការតាមផ្លូវច្បាប់មិនលើកលែងឡើយ ៕

ដោយ៖ សុថាន


ចែករំលែក៖