ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ(មិនបានសម្រេច)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជំនាញដើរលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី​១៩ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១២និង​ ​២៤នាទី​នៅចំណុចផ្ទះលេខ៧៨៩ ផ្លូវបេតុង ក្រុុមទី៥​ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ឈ្មោះ​ វណ្ណារ៉ា​ រតន: ភេទប្រុស អាយុ​៣១ឆ្នាំ​ មុខរបរ​យោធា មានទីលំនៅកន្លែងកេីតហេតុ។

ជនសង្ស័យឈ្មោះ​ ប៉ែន​ សាមី​ ភេទប្រុស ​ អាយុ​៣២ឆ្នាំ​ មុខរបរគ្មាន មានទីលំនៅផ្ទះ​លេខ៥៣១០​ ផ្លូវបេតុង​ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ។

សម្ភារដក​ហូតមាន៖

​ ១-​ សោរម៉ូតូ​ ០១​ (ឧបករណ៍សម្រាប់ធ្វេីសកម្មភាព)

២-ម៉ូតូមួយគ្រឿងម៉ាកHonda Scoopy ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៩​ ពាក់ស្លាកលេខ1HK-8072 (ប្រគល់ជូនជនរងគ្រោះ)​។

 លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ​នៅថ្ងៃកេីតហេតុខាងលេីជនរងគ្រោះបានចតម៉ូតូទុកនៅចំហៀងផ្ទះ​ ស្រាប់តែមានជនសង្ស័យដេីរមកឃេីញ​ ឱកាសល្អជនសង្ស័យបានធ្វេីសកម្មភាពលួចយកម៉ូតូ​ ដោយ​យកកូនសោរម៉ូតូរបស់ខ្លួនស៊កចូលសោរកម៉ូតូរបស់ជនរងគ្រោះកាច់បំបែកគ្រាប់​តែមិនបានសម្រេចរួចក៏គេចខ្លួនបាត់​ ។ ក្រោយកេីតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង​ ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុបេីកការស្រាវជ្រាវ​ កំណត់បានអត្តសញ្ញាណជនសង្ស័យ​ ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន​នៅវេលាម៉ោង១៧និង៣០នាទីនៅថ្ងៃខែឆ្នាំដដែលនៅចំណុចផ្លូវបេតុង​ ក្រុមទី៥​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​  រួមនឹងវត្ថុតាងនាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។ 

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លេីយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តន៍តាមនីតិវិធី​ ៕

ដោយ៖ ជីណា


ចែករំលែក៖