ខេត្តឧត្តរមានជ័យ ៖ ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅវេលាម៉ោង៦ព្រឹក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ទឹកក្នុងអាងមានកម្ពស់ ៣,៩៧ម៉ែត្រ កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ។
គួរបញ្ជាក់ថា នៅវេលាម៉ោង ០៨យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរបានធ្វើឱ្យទំនប់អាងទឹកតាម៉ុកឡើងលើសកម្រិតប្រុងប្រយ័ត្នរហូតបណ្តាលឱ្យអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើស្ពានតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង។
បើតាមរបាយការណ៍របស់ក្រសួងធនធាន និងឧតុនិយម បានឱ្យដឹងថា ទឹកក្នុងអាងទំនប់តាម៉ុកមានកម្ពស់ ៣,៩៤ម៉ែត្រ ខណៈកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ៕
ដោយ៖ សូរិយា