ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកឯកភ្នំឃាត់ខ្លួន ក្នុងករណីរក្សាទុកសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកឯកភ្នំចុះបង្ក្រាបករណីរក្សាទុកសារធាតុញៀន១ករណីនៅថ្ងៃ ចន្ទ៩រោចខែភទ្របទឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីនៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀនចំនួន០១ករណី(ក្នុងបទល្មើសជាក់ស្តែង)។

បើតាមប្រភពព័ត៌មានពីកម្លាំងនគរបាល ជំនាញស្រុកឯកភ្នំបានឲ្យដឹងថា÷ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចក៏បានឃាត់ ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡែម ភិរុណ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ព្រមទាំងវត្ថុតាងដកហូតរួមមាន៖-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌ សថ្លាចំនួន០៥ថង់ទម្ងន់១.៦៤ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន។

-ប្រអប់ជ័រសម្រាប់លាក់ទុកថ្នាំញៀនចំនួន១។

-ទូរស័ព្ទដៃម៉ាកវីវ៉ូ ចំនួន០១គ្រឿង។

-ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាពណ៌ខ្មៅស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង1AN-3693 លេខតួ-លេខម៉ាស៊ីនND125ME-5987173។ 

បច្ចុប្បន្ន នគរបាលស្រុកបានរៀបចំកសាងសំណុំ រឿង បញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖