ភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រី បានចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្ដប្រសិទ្ធីរីម្មារាម ប្រមូលបច្ច័យប្រគេនបច្ច័យ ចំពោះព្រះសង្ឃជាង៣២ លាន២សែនរៀល សំរាប់កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាម.សង្កាត់ពន្សាំង.ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០២២ ដើម្បីឧទ្ទិសកុសល ផលបុណ្យទាំងនេះជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែល បានចែកឋានទៅកាន់លោកខាងមុខ ។
ក្នុងពិធីនោះមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ពុទ្ធបរស័ទ ជិត ឆ្ងាយមហាជន ប្រុស ស្រី ក្មេង ចាស់ ដោយមានការប្រគេនយាគូ ចំពោះព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ ជាមួយគ្នានោះដែរ លោកអភិ បាលរាជធានីភ្នំពេញ និងលោកស្រីបានប្រគេនទ័យទានជាច្រើនមុខដល់ព្រះសង្ឃ ដូចជាសាដកចំនួន ០៧(០៦អង្គ+០១អង្គទេសនា)បាយបត្តបូរ ចំនួន១០,អង្ករចំនួន១០០គីឡូក្រាម មីចំនួន ២០កេស ទឹកក្រូច ចំនួន៥០កេស ទឹកបរិសុទ្ធ ចំនួន ១០០កេស ស្ករស ចំនួន៥០គីឡូក្រាម ត្រីខកំប៉ុង ចំនួន០១កេស ទឹកដោះគោខាប់ចំនួន០១កេស ផ្លែឈើ ចំនួនៈ ០២កន្ត្រក់ ក្រណាត់ស ចំនួន២០ដុំ+ថវិកា៤០,០០០៛ បច្ច័យប្រគេនព្រះសង្ឃ០៦អង្គ ក្នុង០១អង្គ ចំនួន ៥០,០០០៛ បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន៤០០,០០០៛ បច្ច័យព្រះសង្ឃទេសនា ០១អង្គ ចំនួន ២០០,០០០៛ បច្ច័យលោកអាចារ្យ២នាក់ ១នាក់ ចំនួន ២០០,០០០៛ និងវេរបច្ច័យប្រគេនបច្ច័យជូនចំពោះព្រះសង្ឃ សំរាប់កសាងទីអារាមវត្តនេះចំនួន៣២លាន២សែនរៀល ។
បុណ្យកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃ បុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេស កម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិ កា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធម ក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយពន់ ប្រមាណ៕
ដោយ ៖ សំរិត