ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូស២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

    ភ្នំពេញ​៖​ រថយន្តម៉ាកព្រូសមួយគ្រឿងបេីកឆ្លងផ្លូវត្រូវបានរថយន្តព្រូសមួយគ្រឿងទៀតបេីកលឿនបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាង ហើយអ្នកបេីកបររងរបួសស្រាល។ 

     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

     ប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S-6610 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏បានទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវទៅកេីត ប៉ុន្តែភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកព្រូស ពណ៌ក្រហម  ពាក់ស្លាកលេខ ភ្នំពេញ 2BK- 9503 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ដែរក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុកចំពីចំហៀងយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តទាំង២គ្រឿងហោះឡេីងទៅលេីសួនផ្ការងការខូចខាតយ៉ាងដំណំ​ ចំណែកម្ចាស់រថយន្តទាំងសងខាងរងរបួសស្រាល។ 

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកវាស់វែង រួចយករថយន្តទាំង២គ្រឿងទៅ រក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖