ព័ត៌មានទាន់ហេតុការណ៍៖

Leroy Sane ប្រឈម​នឹង​អវត្តមាននៅព្រឹត្តិការណ៍ World Cup ក្រោយ​រង​របួស​សាច់ដុំ

ចែករំលែក៖

ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានបញ្ជាក់ថា ខ្សែបម្រើស្លាប Leroy Sane ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានរបួសសរសៃពួរសាច់ដុំ ដែលបង្កឱ្យមានការភ័យខ្លាចថា គាត់អាចខកខានការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍World Cup នៅខែវិច្ឆិកាខាងមុខ

កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះបានស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន២ដងក្នុងជ័យជម្នះ ៥ កាលពីថ្ងៃអាទិត្យលើក្រុម Freiburg ប៉ុន្តែត្រូវបានបង្ខំឱ្យប្តូរចេញប្រហែល១៥នាទីបន្ទាប់ពីទទួលរងនូវអ្វីដែលត្រូវបានបញ្ជាក់ថា ជាសរសៃសាច់ដុំរហែក។

នៅក្នុងសេចក្តីថ្លែងការណ៍មួរបស់ក្លិប Bayern Munich បានអះអាងថា មិនមានពេលវេលាណាមួយត្រូវបានដាក់លើការជាសះស្បើយរបស់ Sane ដោយក្លិបនេះគ្រាន់តែបង្ហាញថា ពួកគេនឹងគ្មានខ្សែបម្រើស្លាបសម្រាប់ពេលបច្ចុប្បន្ន។

ខណៈដែលរបួសរបស់ Sane មិនត្រូវបានគេគិតថា ធ្ងន់ធ្ងរនោះទេ បញ្ហាសម្រាប់អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Hansi Flick គឺជាពេលវេលាដែលការប្រកួត World Cup នឹងដំណើរការត្រឹមតែសប្តាហ៍ទៀតប៉ុណ្ណោះចាប់ពីពេលដែលកីឡាករអាល្លឺម៉ង់រូបនេះបានរងរបួស

លោក Flick ត្រូវបានគេរំពឹងថា នឹងដាក់ឈ្មោះក្រុមបឋមនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលទំនងជានឹងរួមបញ្ចូល Sane ប៉ុន្តែក្រុមចុងក្រោយដែលមាន២៦នាក់ត្រូវតែបញ្ជូនទៅ FIFA នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកាដែលធ្វើឱ្យខ្សែបម្រើស្លាបរូបនេះមានពេលវេលាកំណត់ដើម្បីបញ្ជាក់ពីកាយសម្បទារបស់គាត់។

ខ្សែបម្រើស្លាប Sane រកបាន១១គ្រាប់ក្នុង៤៧ប្រកួតឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ ហើយបានក្លាយជាកីឡាករដំបូងដែលបង្ហាញខ្លួនញឹកញាប់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ

សម្រាប់ក្លិបវិញកីឡាកររូបនេះបង្ហាញខ្លួនបាន៧៤ប្រកួត និងរកបាន១៨គ្រាប់នៅ Bayern Munich ចាប់តាំងពីផ្ទេរពី Man City កាលពីឆ្នាំ២០២០ ៕

ដោយ៖ ភារៈ(រូបភាព ៖ 90min)


ចែករំលែក៖