ភ្នំពេញ៖ រថយន្តព្រូសបេីកបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតមិនទាន់ស្ទូចយកចេញផងស្រាប់តែមានរថយន្តឡិចស៊ីសបេីកមកបុកបន្តទៀតនៅទីតាំងតែមួយ។
ហេតុការណ៍ខាងលេីបានកេីតឡេីងកាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BF 7186 មួយគ្រឿងបានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតអស់៤កង់ខ្ទាតចេញពីគន្លងជួរ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ជើងគោក ដើម្បីមកស្ទួចរថយន្តយកទៅរក្សាទុក។
ប្រភពព័ត៌មានបានបន្តថា ខណៈសមត្ថកិច្ចជំនាញមិនទាន់វាស់វែងរួចរាល់ផង ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AW 8904បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមិនមានការប្រុងប្រយ័ត្នក៏ជ្រុលបុករបាំងថ្មដែលរថយន្តព្រូសបុកខ្ទាតចេញពីគន្លងជួរបណ្តាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានស្ទូចរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ