ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​ជនសង្ស័យចំនួន០៣នាក់ ទៅតុលាការ​ខេត្ត​ព្រះសីហនុ​ ពាក់ពន្ធ័ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានថ្លែង​ឱ្យ​ដឹងនៅព្រឹកថ្ងៃពុធទី​១៩​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បាន​ធ្វើ​ការ​សាកសួរ​ជនសង្ស័យ​ចំនួន​  ០៣នាក់​ ដែល​ជាមុខសញ្ញា​គ្រឿង​ញៀន​រហូត​ឈាន​ដល់​បញ្ចប់​នីតិវិធី​ និងបានបញ្ជូនខ្លួនពួកគេទៅ​កាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

លោក​ស្នងការនគរបាលខេត្ត​ បានថ្លែង​បន្តថា​ ជនសង្ស័យ​ទាំង​០៣នាក់​ខាងលើ​នេះ​រួម​មាន​៖ ទី១-ឈ្មោះ​ ប៊ុន ករុណា ភេទ​ប្រុស ឆ្នាំកំណេីត​ ២០០៤ ជនជាតិ​ខ្មែរ​ មុខរបរ សន្តិសុខ ទីលំនៅបច្ចុប្បន្ន​ក្រុម៤៥ ភូមិ​០១ សង្កាត់​០៤​ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត​ភូមិ០១ សង្កាត់០៤ ក្រុង-ព្រះសីហនុ ។ ទី២-ឈ្មោះ​ សុំ ចំរើន ភេទ​ប្រុស ឆ្នាំកំណេីត​ ១៩៩១ ជនជាតិ​ខ្មែរ​ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន​ក្រុម១៤ ភូមិ​០១ សង្កាត់​០១ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត​ភូមិជើងដឹក ឃុំប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពងចាម ។ និងទី៣-ឈ្មោះ​ ចាន់ ឌី ណា ភេទ​ ប្រុស ឆ្នាំកំណេីត​ ១៩៩០ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ ​ក្រុម​៤៥ ភូមិ​០១ សង្កាត់​០៤​ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត​ក្រុម៤៥ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។ 

សូមរម្លឹកថា​ ជនសង្ស័យ​ទាំង​០៣នាក់​នេះ​ ត្រូវ​បានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួន​ជាបន្តបន្ទាប់​​ ស្ថិតនៅ​ក្រុម៤៥ ភូមិ​០១ សង្កាត់​លេខ​០៤ ក្រុង-ខេត្តព្រះសីហនុ​ រួមនិង​វត្ថុតាងដូចជា៖​ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ០២កញ្ចប់​ ,ម៉ូតូ​ ០២គ្រឿង ,ទូរស័ព្ទដៃចំនួន ០១គ្រឿង និងថង់សម្រាប់វិចខ្ចប់មួយចំនួន ។ 

បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវ​បានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ បញ្ជូនខ្លួន​ទៅតុលាការ​ ដេីម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ អារុណ​រះ


ចែករំលែក៖